-->
Menu

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយជាថ្នាំបុរាណចិន ពីក្រុមហ៊ុនឯកជន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ-១៩

ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសធម៌ជាថ្នាំបុរាណចិនចំនួន ១០,០០០ប្រអប់ ពីក្រុមហ៊ុនជីបម៉ុង ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន ជីបម៉ុង នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល រាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ ដែលបាន ឧបត្ថម្ភថ្នាំបុរាណចិនចំនួន ១០,០០០ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។ លោកអភិបាលរងបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានទាន់ ពេលវេលា៕ ដោយ សួស សំរិត



No comments:

Post a Comment

Author

authorHello, my name is Jack Sparrow. I'm a 50 year old self-employed Pirate from the Caribbean.
Learn More →



ទំព័រមុខព័ត៌មាន

Popular Posts