-->
Menu
ព័ត៌មានចុងក្រោយ



សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ស វណ្ណារ័តន៍ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកសូទ្រនិគម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូន រដ្ឋបាលស្រុកសូទ្រនិគម ដើម្បីចូលរួមចែកជូនប្រជាពលរដ្ឋ ដែលមានជីវិភាពខ្វះខាត ជាប់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំណោយទាំងនោះរួមមាន៖ អង្ករ ៥០០គីឡូ ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ ,មី ២០កេះ និងទឹកសុទ្ធចំនួន ២០០យួរផងដែរ។

នៅក្នុងឱកាសនោះ លោក ស វណ្ណារ័តន៍ តំណាងឲ្យសមាជិកក្រុមការងារសមាគមចលនាយុវជនកម្ពុជា បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួនរបស់ក្រុមការងារនាពេលនេះ គឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់អាជ្ញាធរស្រុកសូទ្រនិងគម និងបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម។ ដោយមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ខណ:ពេលដែលជំងឺកូវិដ-១៩ កំពុងរាតត្បាតចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភ: បានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីវិសាលភាព នៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍បន្ថែមទៀត។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណដល់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំងអស់ ដែលបាននាំយកអំណោយមកប្រគល់ជូនក្នុងពេលនេះ ស្របពេលប្រជាពលរដ្ឋក្នុងស្រុកនេះ កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដែលចាំបាច់ជំនួយផ្នែកគ្រឿងឧបភោគបរិភោគសម្រាប់ជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានោះដែរពួកយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយក្នុងគ្រាលំបាក ខណ:ពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់ ជាមួយនឹងការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

0

 


កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ប្រភេទ(Johnson & Johnson) ជាជំនួយរបស់សហរដ្ឋអាមេរិច ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តកំពង់ធំសម្រាប់​ចាក់ជូន​ប្រជា​​ពលរដ្ឋដែលដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងស្រុកកំពង់​ស្វាយ និងស្រុកស្ទោង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វ៉ាក់សាំងកូវីដ.១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាខេត្ត បានពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ.19 និងវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពតាមវិធានការណែនាំរបស់​ក្រសួង​សុខាភិបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.19 ។ ឯកឧត្តមបន្ដថា សព្វថ្ងៃនេះជំងឺកូវីដ.19 កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកលលោករួម​ទាំងប្រទេសកម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូម​ពុកម៉ែបងប្អូនទាំងអស់អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ.19 ឲ្យបានគ្រប់ៗគ្នា ដោយ​ឥតគិត​ថ្លៃ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន។

លើសពីនេះទៀតឯកឧត្តមអភិបាលខេត្ត បាន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សា​គម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរក្សា​គោលជំហរសុខចិត្តទ្រាំលំបាកក្នុងការចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដល់ទីកន្លែង ដោយមិនខ្លាចនឿយហត់ ហើយពិសេស អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ពិសេស គឺ ការរៀបចំ សណ្តាប់ធ្នាប់ និង ជំរុញ ឱ្យ រក្សា គម្លាត សុវត្ថិភាព សង្គម កុំឱ្យ រីក រាលដាល ជំងឺ កូ វីដ -១៩ ។

ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពអរគុណ និងដឹងគុណជាអនេកចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់ពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ បានចាក់វ៉ាកសាំងការពារជំងឺកូវីដ.១៩ នៅពេលនេះ ។

សូមបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.19 Jonhson&Jonhson នេះ មានចំនួន ២ស្រុក គឺស្រុកកំពង់ស្វាយ និងស្រុកស្ទោង ក្នុងនោះ ស្រុកកំពង់ស្វាយមានចំនួន ១៤ទីតាំង និងស្រុកស្ទោង មានចំនួន ១៤ទីតាំង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល

0

 


កណ្ដាល៖ អភិបាលខេត្តកណ្ដាលបានជំរុញឱ្យអភិបាលស្រុកមុខកំពូលថ្មី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញានិងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យ ព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយតម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ជំងឺកូវីដ-១៩ ពិសេសប្រភេទDelta ថ្មី គឺជាមេរោគបំប្លែងថ្មី ដែលមានការឆ្លងរហ័ស ធ្វើឱ្យយើងមានគ្រោះថ្នាក់ និងបណ្ដាលឱ្យបាត់បង់ជីវិតផងដែរ ដូច្នេះអាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ ក្នុងការកំណត់មុខសញ្ញា និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាលឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។ ពិសេស ត្រូវកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋឱ្យបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ និងបន្តយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលផងដែរ។

ជាងនេះទៀត អាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ និង ជំរុញដល់ប្រជាពលរដ្ឋ ឱ្យនាំកូន ចៅ ដែលគ្រប់អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និង តាមផែនការដែលបានកំណត់ ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបាននូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និង បន្តយកចិត្តទុដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" និងត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ដោយត្រូវ ប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរព ទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

លោក យី យ៉ន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូលថ្មី បានប្ដេជ្ញាខិតខំបំពេញការងារឲ្យបានកាន់តែល្អប្រសើរ និងការងារគ្រប់គ្រងប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មីនេះ៕

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា


0

 




អន្តរជាតិ៖មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្សហើយបាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបេសកជន ពិសេសណាមួយដែលមាន ឈ្មោះដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី០២ ខែសីហានេះ។ លោកបានមាន ប្រសាសន៍ថា“ យើងនឹងសម្រេចបាននូវបទប្បញ្ញត្តិនៃភាពអាសន្ននៅត្រឹមខែសីហាឆ្នាំ ២០២៣” ។

លោក Min Aung Hlaing បានបន្ថែមថា“ មីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើកិច្ចសហប្រតិបត្តិការអាស៊ានក្នុងក្របខ័ណ្ឌអាស៊ានរួមទាំងការសន្ទនាជាមួយបេសកជនពិសេសអាស៊ាននៅមីយ៉ាន់ម៉ា” ។

កងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជីបន្ទាប់ពីគណបក្សកាន់ អំណាចរបស់លោកស្រីឈ្នះការបោះឆ្នោតដែលយោធាអះអាងថាមានភាពមិនប្រក្រតីដោយសារការក្លែងបន្លំ។ គណៈកម្មការរៀបចំការបោះ ឆ្នោតរបស់ប្រទេសនេះបានច្រានចោលការចោទប្រកាន់នេះ។ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងជួបប្រជុំនៅថ្ងៃច័ន្ទនៅពេលដែលអ្នកការទូតនិយាយថា ពួកគេមានបំណងបញ្ចប់បេសកជនពិសេសដែលមានភារកិច្ចបញ្ចប់អំពើហិង្សានិងលើកកម្ពស់ការ សន្ទនារវាងរបបយោធានិងពួកប្រឆាំង។ អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធាបាននិយាយថាប្រេសិតត្រូវ“ ដាក់ប្រជាជនមីយ៉ាន់ម៉ានៅមុខនិងនៅកណ្តាល”៕


0


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ ១៩ គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី ប្រភេទ Delta ផងដែរ។

ថ្លែងក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ លោកជំទាវវេជ្ជ បណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា អង្គការសុខភាពពិភព លោកបានចេញនូវសារណែ នាំ ក៏ដូចជាអប់រំទៅដល់បណ្ដាប្រទេសសមាជិករបស់ខ្លួនទាំងអស់ ដោយបានបញ្ជាក់ថា ថ្វីដ្បិតតែនៅក្នុងបរិបទនេះ បានរកឃើញនូវវីរុសប្រភេទថ្មី ដែលបំប្លែងចេញពីវីរុស អាល់ហ្វា ដែលវាមានសភាពមួយដែលអាចឆ្លង កាត់នូវប្រព័ន្ធភាពស៊ាំនៅក្នុងសរីរាង្គកាយ។

ទោះបីជាបែបនេះ លោក ជំទាវបន្តថា តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ ជាពិសេសវ៉ាក់សាំង ដែលមានការសិក្សាយ៉ាងល្អិតល្អន់ ពីអង្គការសុខភាពពិភពលោក ដែលគេបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ គឺសុទ្ធសឹងតែជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព នៅក្នុងការបង្កើតបាននូវកង ការពារ ដើម្បីទប់ទល់ជាមួយ នឹងវីរុសកូវីដ១៩។

« ទោះបីជាយ៉ាង ណាក៏ដោយវ៉ាក់សាំងកូវីដ ១៩ដែលយើងកំពុងប្រើ ប្រាស់ ដែលឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ សុខភាពពិភពលោកនេះ នៅតែជាឧបករណ៍ដែលមានសារសំខាន់សម្រាប់វ៉ៃបកជា មួយនឹងវីរុសកូវីដ១៩ ទោះជាប្រភេទណាក៏ដោយ។ អ៊ឺចឹងវ៉ាក់សាំងនេះ វានៅតែមានសារសំខាន់សម្រាប់បុគ្គលគ្រប់រូប នៅពេលដែលលោកទទួលបានវ៉ាក់សាំងនេះ គឺមានន័យថាជួយទោះបីជាយើងឈឺទោះបីជាឆ្លង ក៏សរីរាង្គយើងបញ្ចេញនូវកងការពារនេះទប់ទល់ បើទោះជាមិនបាន ១០០ភាគ រយ ក៏ឱ្យវីរុសនេះធ្លាក់ចុះនូវឥទិ្ធពលរបស់វា។ អ៊ីចឹងស្ថាន ភាពឈឺរបស់យើង វាអត់ធ្ងន់ ចាំបាច់អីទៅសម្រាកនៅពេទ្យ ដូច្នោះហើយបានជាគេសង្កេត ឃើញថាអត្រាសម្រាកនៅមន្ទីរពេទ្យ ថយចុះ ។ ហើយទន្ទឹមនឹងនោះ ប្រសិនបើយើងឈឺវាមិនធ្ងន់ធ្ងរមិនមានតម្រូវ ការចូលសម្រាកពេទ្យ ដូច្នេះអត្រាស្លាប់ក៏មានការធ្លាក់ចុះ អតិបរិមាផងដែរ»។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏លទ្ធ ភាពនៃការចម្លងវីរុសកូវីដ១៩ នៅតែអាចកើតមាន ដូចនេះអ្វីដែលសំខាន់នាពេលនេះ គឺត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ហើយកាត់បន្ថយការធ្វើដំណើរបើគ្មានករណីចាំ បាច់ទេនោះ ដើម្បីកាត់បន្ថយពីការចម្លងជំងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧នាក់ និងស្លាប់សរុបចំនួន ១,៤៤២នាក់។ ដោយឡែកពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១សីហា កម្ពុជារកឃើញ Delta សរុប២២៣ ករណី ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៥ករណី៕

0




 ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តន៍បន្តរបស់ក្រុម ការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ជាអនុប្រធានគណៈទីប្រឹក្សា និងក្រុមប្រតិបត្តិនៃក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ សរុបចំនួន ១៨នាក់។

របៀបវារៈក្នុងកិច្ចប្រជុំនោះរួមមាន៖ ១. របាយការណ៍វឌ្ឍនភាពសង្ខេបនៃការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ឆមាសទី១ ឆ្នាំ២០២១។ ២. បទឧទ្ទេសនាម ស្តីពី កិច្ចប្រជុំកំពូល មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍។ ៣. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ឆ្នាំ២០២១។ ៤. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការព្យាបាលអ្នកជំងឺអេដស៍ និង រយៈពេលនៃការទទួលបានឱសថប្រឆាំងមេរោគអេដស៍ (MMD) ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩។ ៥. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃសុខភាពមាតា ទារក និងកុមារ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងបទឧទ្ទេសនាមរួចមក លោកជំទាវកិត្តិសង្គ ហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបំពេញ ការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមបែបគន្លងថ្មី និងបត់បែនទៅតាមសភាពការណ៍ បច្ចុប្បន្ន។

ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាទុនបន្ថែមសម្រាប់អនុវត្តន៍ការងារបន្តទៅមុខទៀត ហើយសង្ឃឹមជឿជាក់ថា ការ ប្តេជ្ញាចិត្តរបស់ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តដំណើរការដោយរលូនទៅតាម ទិសដៅ ដែលបានកំណត់ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ៕ដោយ សាយ សុន (ប្រភព៖ កាកបាទក្រហមកម្ពុជា)

0

ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសធម៌ជាថ្នាំបុរាណចិនចំនួន ១០,០០០ប្រអប់ ពីក្រុមហ៊ុនជីបម៉ុង ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន ជីបម៉ុង នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល រាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ ដែលបាន ឧបត្ថម្ភថ្នាំបុរាណចិនចំនួន ១០,០០០ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។ លោកអភិបាលរងបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានទាន់ ពេលវេលា៕ ដោយ សួស សំរិត



0

 


កំពង់ចាម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យឃ្លាំងជាច្រើននៅក្នុងមន្ទីរពាណិជ្ជកម្មខេត្ត និងបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្ត ដើម្បីត្រៀមរៀបចំជាបន្ទប់ធ្វើចត្តាឡីស័កឬបន្ទប់ព្យាបាលអ្នកជំងឹកូវីដ-១៩ ដែលកំពុងបន្តកើតមានឡើងនៅតាមសហគមន៍ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ចាម


0


 កំពង់ចាម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១--ឯកឧត្តម
លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមហាខ្ញូង តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកកោះសូទិន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តរតនបុប្ផារាម (មហាខ្ញូង) វត្តរតនៈដីដុះ (អង្គរជ័យ) និងវត្តមហាមង្គល (មហាសៀក) ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅវត្តមហាខ្ញូង។

រូបថត៖ ខឹម សុវណ្ណារ៉ា


0

Author

authorHello, my name is Jack Sparrow. I'm a 50 year old self-employed Pirate from the Caribbean.
Learn More →



ទំព័រមុខព័ត៌មាន

Popular Posts